ព្រះពុទ្ធភាគ៧  BUDDHA 7  BOUDDHA 7រូបធម៌ភាគ  RŪPA-DHAMMA

ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ BUDDHA DHARMA SANGHA BOUDDHA DHARMA SANGA

រូបធម៌ភាគ ៣

ជម្រាបសួ ខ្ញុំបាទសូមអោនកាយថ្វាយបង្គំដល់អារតនត្រ័យ ជាទីគោរពស្មើរនឹងជីវិត។

ថ្វាយបង្គំព្រះតេជគុណ ជាទីគោរពសក្ការៈបូជា សូមថ្លែងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ចំពោះលោកជាអ្នកធ្វើវិភាគ ចំពោះមិត្តអ្នកអាននឹកស្ដាប់និងបងប្អូនក្មួយៗទាំងអស់ជាទីគោរព។

ថ្វាយបង្គំព្រះតេជគុណ ជាទីគោរពសក្ការៈបូជា សូមថ្លែងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ចំពោះលោកជាអ្នកធ្វើវិភាគ ចំពោះមិត្តអ្នកអាននឹកស្ដាប់និងបងប្អូនក្មួយៗទាំងអស់ជាទីគោរព។

ខ្ញុំបាទមានជំនឿ អ្នកដែលបានស្ដាប់ បានធ្វើវិភាគគឺជាអ្នកដែលមានឧបនិស្ស័យ ដឹងនៅ សច្ចធម៌ បរមត្ថធម៌ ដែលពុំមានអ្នកសំដែងទេ បើមិនមានព្រះសាស្ដាត្រាស់ដឹង ។

មានពាក្យច្រើន ដែលព្រះអង្គប្រសិទ្ធនាម ឱ្យឈ្មោះ។ក៏ដូចជាអ្នកប្រាជ្ញវិទ្យាសាស្ត្រទាំងឡាយពេលដែលលោកឃើញរបស់មួយនៅក្នុងធម្មជាតិ ជាលើកដំបូងលោកក៏ប្រទានឈ្មោះដែលមិនមាន ដូចជាឈ្មោះថ្មីៗដែលលោកទើបតែរកឃើញ ឧទាហរណ៍ឆ្ព Atome ។ដោយសារច្បាប់ធម្មជាតិ ការស្រាវជ្រាវកាន់តែមានជម្រៅទៅជម្រៅទៅ។ច្បាប់ធម្មជាតិដែលអ្នកវិទ្យាសាស្រ្តលោករកឃើញមិនមែនព្រះសាស្ដាមិនដឹងឡើយ តែព្រះអង្គមិនបានបង្រៀនទេ។ព្រោះថាលទ្ធផល ឱ្យកើននៅចិត្តលោកភ័ក្រប្រកួតប្រណាំងប្រជែងគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ក្រុមមួយទៅក្រមួយពីប្រទេសមួយទៅប្រទេសមួយអាចឲ្យមាន មហន្តរាយដល់ជីវិតសត្វលោក។

សំណេរខ្ញុំបាទខាងលើកនេះមានអ្នកដែរអាចយល់ភ្លាម។និងមិនមានអ្នកដែរអាចមិនយល់ដូច្នេះខ្ញុំបាទសូមឲ្យអ្នកធ្វើវិភាគត្រឹមតែអត្ថបទខ្ញុំសរសេរ។កន្លែងណាអាចសួរមកចុះខ្ញុំបាទហ្នឹងបកស្រាយជូន។មេត្តាកុំអាលធ្វើសំណួរដែលខ្ញុំបាទមិនទាន់ធ្វើអត្ថាធិប្បាយទៅដល់។ដើម្បីជៀសវាងនៅការមិនយល់ទោះបីជាពន្យល់ត្រឹមត្រូវយ៉ាងណាក៏មិនអាចយល់បាន។ដូចជាបុរសម្នាក់ គាត់ទើបតែចេះអានអក្សរ មុននឹងចេះអានអក្សរ ទាល់តែមានអក្សរដែលបង្កើតឡើងសម្រាប់មានទំនាក់ទំនងជាមួយគ្នា។

គាត់ឆ្ងល់ហើយទៅសួរបុរសម្នាក់ ដែលចំណេះរបស់គាត់ដែលបានរៀននៅក្នុងមហាវិទ្យាល័យ។ទោះបីជាបុគ្គលនោះប៉ិនប្រសប់យ៉ាងណាក៏ដោយក៏មិនអាចធ្វើឱ្យបុគ្គលនោះយល់ពិតប្រាកដ។

ដូច្នេះបើខ្ញុំបាទអត់អធិប្បាយបានត្រឹមណាហើយបើមិនយល់ចាំធ្វើសំណួរ។ខ្ញុំបាទនិងធ្វើអធិប្បាយដ៏ក្បោះក្បាយ ចែកជូននៅចំណេះវិជ្ជាដែលមានព្រះសម្មាសម្ពុទ្ធមាននៅក្នុងគម្ពី។សូមបញ្ជាក់ម្ដងទៀតថាចំណេះដែលខ្ញុំអត់មាននេះបើប្រៀបធៀបនឹងព្រះសម្មាសម្ពុទ្ធដែលជាបុរមគ្រូដូចជាគីយកដីប៉ុនក្រចកដៃប្រៀបធៀបនិងផែនដីទាំងមូល។

នៅក្នុងលោកកីយើងនេះបើមិនមាន លេខបូក លេខដក លេខសង លេខចែក។ ពិភពលោកមិនអាចចម្រើនទៅបាន។ចំណែកឯរៀនព្រះធម៌មិនខុសគ្នានៅក្នុងលោកីយ៍ទេគ្រាន់តែថែមរូបព្រុះមន្តអ្វី ដែលទាក់ទងនឹងវិញ្ញាណ។ខ្ញុំសូមអនុញ្ញាតចាប់ពីដើមមកវិញ។

តាំងតែពីតូចកុមារភាព ខ្ញុំតែងតែឮ ពាក្យថាអ្វីៗក៏ទាក់ទងនឹងមហាភូតរូបបួន គឺដី ទឹក ភ្លើង ខ្យល់ ។ ប៉ុន្តែភាគច្រើនលោកមិនបានស្គាល់ពាក្យពិតប្រាកដនៅពាក្យមហាភូតបួន គឺបឋវី វីយោ តេជោអបោ ធាតុ៤ទៀតអស្រ័យមហាភូតរូបបួនគឺ
វណ្ណៈ (ពណ៌) គន្ធ(ក្លិន) រស (រសជាតិ) ឧជ(អាហារ) រូបទាំងប្រាំបីនេះមិនអាចបែកគ្នាបានឡើយ។ ឱ្យឈ្មោះថា អវិនិព្ភោគរូប។រូបទាំង ៨នេះកើតរលតរលត់ព្រមគ្នាយ៉ាងលឿនបំផុតដែលភ្នែកធម្មតាឬក៏ឧបករណ៍វិទ្យាសាស្រ្តសម័យនេះមិនអាចមើលទាន់ឡើយ។រូបដែលរលត់អ្វីដែលមានផ្ទេរទៅឲ្យរូបថ្មី។រូបមុននឹងរលត់មានលក្ខណៈបួន ១ឧច្ចយរូប ខណៈដែលរូបកើតឡើង ២ សន្តតិរូបខណៈដែលរូបចំរើន

៣ ជតោរូបខណៈដែលរូបគ្រាំគ្រាចុះ ៤ អានិច្ចតារូប គឺជារូបរលត់។ បើគិតទាំងលក្ខណៈរ៉ូប ត្រូវជា ១២រូបរបស់ធំៗគឺជាសំណុំ កលាបរូប ១២ ជាច្រើនអាណែកទៅតាមទំហំធម្មជាតិ។ពីកលាបមួយទៅកលាបមួយ ត្រូវមានអាកាសរូបខ័ណ្ឌ ដូច្នេះរបស់ទាំងអស់ដែលជារូបមិនមានវិញ្ញាណ គឺមានតែត្រឹម ១៣រូបមិនលើសមិនខ្វះ។

មហាភូតរូបទាំងបួននេះ មិនអាចមានបុគ្គលណាមើលឃើញដោយភ្នែកឬសម្ភារៈវិទ្យាសាស្ត្រទាន់សម័យ។តែអាចដឹងបានដោយ ធម្មចក្ខុដែលជាផលនូវការបដិបត្តិធម៌តាមការបង្រៀនរបស់ព្រះពុទ្ធទាំងឡាយ។ធម្មចក្ខុគឺដឹងដោយគ្មានសង្ស័យ។ដូចជានៅក្នុងលោកយើងនេះ យើងមិនបានសង្ស័យថាផែនដីមូលឬមិនមូល វិលឬមិនវិល ដោយពុំបានឃើញនិងភ្នែកក៏ដោយ។ផ្អាក ត្រឹមនេះ ពិចារណាមើលតើរបស់ដែលតូចជាងគេបំផុតក្នុងចក្រវាឡយើង។យើងត្រូវធ្វើតាមការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ នៅក្នុងកាលាមសូត្រ១០ ដែលជាពាក្យមានតម្លៃបំផុតលើពាក្យអ្វីទាំងអស់ គឺជាពាក្យពិតប្រាកដរបស់ ព្រះអង្គដែលមានសព្វញ្ញុតញ្ញាណ ក្នុងសាសនាទាំងអស់គឺជាសាសនាទីមួយ ដែលបង្ហាត់មនុស្សអោយទុកចិត្តលើខ្លួនឯងបើកាលណាមិនឃើញច្បាស់ត្រូវរកហេតុផលឲ្យឃើញ។ខ្ញុំបាទដកយកកន្លែងខ្លះមកអត្ថាធិប្បាយ ដោយសង្ខេប មិនបានទាំង ១០៎ ទេ។ព្រះអង្គសម្ដែងថា កុំអាល ជឿដោយឃើញគេជឿច្រើនគ្នា។ កុំអាលជឿកុំអាលជឿគម្ពីរ។កុំអាលជឿថាសាមណៈនេះជាគ្រូយើង បើមិនទាន់យល់ច្បាស់ដោយខ្លួនឯង។មិនមែនមិនឱ្យជឿអ្នកដទៃប៉ុន្តែត្រូវជឿព្រះអង្គ។មិនដូច្នោះទេ។កាលណាព្រះសម្មាសម្ពុទ្ធសម្ដែងលោកបានទាញហេតុនិងផលមកពន្យល់យ៉ាងច្បាស់។ដូចឧទាហរណ៍នៅក្នុងកលាមសូត្រព្រះអង្គបានសម្ដែងព្រមទាំងពន្យល់បើមិនចាប់អារម្មណ៍គឺមិនដឹងថាតើព្រះអង្គសំដែងអំពីអ្វី។គឺព្រះអង្គសម្ដែងអំពីសីលប្រាំ។ខ្ញុំបាទអត្ថាធិប្បាយតែមួយគ្រាន់តែជាឧទាហរណ៍ក្នុងការបង្រៀនចំពោះមនុស្សទូទៅ។ព្រះសូត្រនេះបើយើងយកចិត្តទុកដាក់។គឺព្រះអង្គចង់ប្រាប់លោកគ្រូដែលពន្យល់គេត្រូវពន្យល់ដូច្នេះព្រះអង្គសម្ដែងថា បើថាបើតថាគតសំដែងថាការដែលសម្លាប់សត្វដែលមានជីវិតមិនល្អទេ តើអ្នកទាំងឡាយយល់យ៉ាងដូចម្ដេច? ។ប្រជាជន ទាំងអស់ឆ្លើយថាមែនហើយព្រះអង្គ។មានន័យថាបើមិនមែនដូចព្រះអង្គសម្ដែងទេត្រូវសួរអ្វីដែលឆ្ងល់ ឱ្យបាត់ឆ្ងល់។ ងាកមកយើងវិញ ការដែលព្រះអង្គសម្ដែងដូច្នេះពិតឬទេ?មានសំណួរថាបើព្រះអង្គចូលព្រះនិព្វានទៅហើយបានតើមានបុគ្គលណាអាចសួរបាន? ថ្វីបើព្រះអង្គចូលនិព្វានក៏នឹងមានស្នាព្រហស្បតិ៍ដែតើអាចជឿព្រះអង្គបានសម្ដែង ហើយព្រះអរហន្តទាំងឡាយ លោកបានកត់ទុក។នេះដែលព្រះសម្មាសម្ពុទ្ធសម្ដែងកុំឲ្យជឿគម្ពីរ អាចមានមនុស្សមិនសុចរិតហើយចេះភាសាបាលី និយាយទៅដោយសំអាងទៅលើគម្ពីរឬព្រះសម្មាសម្ពុទ្ធ ដែលធ្វើឲ្យគេខ្លាចដូចសាសនាដទៃដែលបន្លាចមិនឲ្យមនុស្សពិចារណានៅលើសំដីគេដោយសំអាងថាយើងមិនមានសមត្ថភាព ក្នុងការវិនិច្ឆ័យឡើយ។ព្រះសម្មាសម្ពុទ្ធព្រះអង្គមិនឲ្យវិនិច្ឆ័យទេតែឲ្យរកហេតុនិងបច្ច័យ។បើរកហេតុនិងបច្ច័យឃើញហើយបញ្ញាក៏ចម្រើនឡើង។ឯបុគ្គលដទៃដែលគាត់សិក្សាដូចគ្នាបើសិនជារកហេតុនិងបច្ច័យហើយច្បាស់ណាស់ត្រូវតែដូចគ្នា មិនមានអ្វីខ្វែងគំនិតគ្នាឡើយ។ អត្ថាធិប្បាយបន្តិចទៀតសុំយើងគិតទាំងអស់គ្នា។ រូបទាំងប្រាំបីថ្វីត្បិតតែយើងមិនបានឃើញក៏ដោយក៏ប៉ុន្តែព្រះអង្គបានសម្ដែងអំពីលក្ខណៈនៃរូបនីមួយៗ ដូចជាបឋវីលក្ខណៈរឹងនិងទន់ អបោ លក្ខណៈ ស្អិតជាប់ ជ្រួតជ្រាប តេជោមានលក្ខណៈក្តៅនិងត្រជាក់។វាយោ មានលក្ខណៈកម្រើក រុញទប់។តើអាចជឿព្រះអង្គបានឬទេ?សូមពិចារណា’ទៅស្រាវជ្រាវនៅក្នុងព្រះសូត្រក្រែងលោមានអ្វីទៀត។ រកមិនមានអ្វីឲ្យមានទំនាក់ទំនងជាមួយនឹងព្រះអង្គសម្ដែង ។អស់សង្ឃឹមមិនអាចធ្វើតាមការព្រានប្រដៅរបស់ព្រះអង្គ ឱ្យយល់ដោយខ្លួនឯង។ឧបមាថា សត្វលោកមុននឹងចេះ ត្រូវចាប់ផ្ដើមពីមិនចេះ។ ដូច្នេះត្រូវតែមានអ្នកដែលបង្រៀន។ឯអ្នកដែលបង្រៀននោះមិនមានដើមកំណើត។ហើយក៏គ្មានទីបញ្ចប់ព្រោះចំណេះវិជ្ជានោះមិនដឹងមានពីកាលណាមកទេ ដោយរកពុំឃើញអ្នកដែលចេះគ្មានដើមកំណើតហើយគ្មានទីបញ្ចប់ដែលអ្នកផងយល់ថាជាអ្នកបង្កើតពិភពលោកដែលមានជីវិតអមតៈ មានចំណេះគ្មានខាងដើមហើយគ្មានទីបញ្ចប់។តែព្រះសម្មាសម្ពុទ្ធបានបំពេញវិជ្ជាតៗគ្នាមករហូតដល់ត្រាស់ដឹងនៅច្បាប់ធម្មជាតិទាំងអស់។ហើយបានប្រកាសថាធម៌ទាំងឡាយមានហេតុនិងបច្ច័យ។ដូច្នេះគឺច្បាប់ធម៌នេះឯងដែលគ្មានដើមកំណើតហើយក៏គ្មានទីបញ្ចប់។បើធម៌ទាំងឡាយមានហេតុនិងបច្ច័យ​។បើហេតុនិងបច្ច័យនៅមានធម៌ក៏មាន។មានពពកមានភ្លៀងមានសត្វលោកមានអ្វីទាំងអស់គឺដោយសារហេតុនិងបច្ច័យ។ហេតុនិងបច្ច័យដំបូងគឺកលាប ឯរបស់ធំៗដែលជាសំណុំនៃកលាប ត្រូវតែមានលក្ខណៈចាំបាច់ដូច កលាប

ដីមានលក្ខណៈរឹងនិងទន់ អាចឃើញហើយ ទឹកមានលក្ខណៈជ្រួតជ្រាបស្អិតជាប់ក៏មានដែរ នៅក្នុងធម្មជាតិ ខ្យល់គំរើកញ័រ ក៏មានដែរនៅក្នុងធម្មជាតិ(ធម្មជាតិមានជីវិតនិងធម្មជាតិមិនមានជីវិត) តេជោលក្ខណៈក្តៅត្រជាក់ក៏មានដែរនៅក្នុងធម្មជាតិ នៅ ពណ៌ព្រះអង្គមិនបានសម្ដែងថាជាពណ៌អ្វីដូច្នេះគឺជាពណ៌ទាំងអស់។ដូច្នេះហើយបានជាធម្មជាតិមានពណ៌ប្លែកប្លែកគ្នា។មានភាពរឹងទន់ ជ្រួតជ្រាបស្អិត រុញទប់ មានពណ៌មានក្លិនមានរស់គ្រប់ធម្មជាតិទាំងអស់មិនមានធម្មជាតិណា មិនមានលក្ខណៈដូចរូប ប្រាំបីដែលមិនអាចបែកគ្នាបាន កើតរលត់យ៉ាងរហ័សមានតែព្រះពុទ្ធទាំងឡាយទើបបានដឹង។យល់ច្បាស់ ដឹងច្បាស់ ឃើញច្បាស់ ពុំមានសង្ស័យ គឺកលាបរូបនេះជារបស់តូចជាងគេបំផុតដែលព្រះអង្គបានសម្ដែងហើយ។

ចំពោះមិត្តអ្នកស្ដាប់អ្នកធ្វើវិភាទាំងឡាយ។បើមានចម្ងល់ដែលខ្ញុំបានអត្ថាធិប្បាយមកដល់កន្លែងនេះ អាចធ្វើសំណួរមកខ្ញុំបានខ្ញុំនឹងរកវិធីអត្ថាធិប្បាយដើម្បីឱ្យយល់។សូមមេត្តាកុំធ្វើសំណួរដែលខ្ញុំបាទមិនទាន់ធ្វើអត្ថាធិប្បាយដល់។អរគុណច្រើនជម្រាបលា។