
បើពុំមានយល់នូវការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ មេរោគអវិជ្ជានិងចម្លងពីម្នាក់ទៅម្នាក់ ដោយចូលតាមទ្វារទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត។តែបើអ្នកដទៃ ឆ្កួតយើងនឹងអាចឆ្កួតតាមដោយមិនដឹងខ្លួន។
If one does not understand the realization of the Buddha as the true master, then the virus of ignorance is transmitted from one person to another through the six sense doors: the eyes, ears, nose, tongue, body, and mind.If another person is blind (in wisdom), we too may become blind by following them unknowingly.The explanation above is only my own reflection; the rest comes directly from the teachings of the Buddha.
Si l’on ne comprend pas la réalisation du Bouddha en tant que Maître véritable, alors le virus de l’ignorance se transmet d’une personne à l’autre par les six portes sensorielles : les yeux, les oreilles, le nez, la langue, le corps et l’esprit.Si une autre personne est aveugle (dans la sagesse), nous risquons de devenir aveugles à notre tour sans même nous en rendre compte.L’explication ci-dessus n’est que ma propre réflexion ; le reste provient directement des enseignements du Bouddha.

ដកស្រងចេញពី បិដក១៣
] ខ្ញុំដឹងពិតថាបុគ្គលយ៉ាងនេះព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទត្រូវតាមធម៌ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថាបុគ្គលយ៉ាងណាដែលព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបុគ្គលពាល។ឆ្លើយថាបុគ្គលមិនដឹងពាក្យខាងដើមនិងពាក្យខាងចុងមិនយល់ដល់ពាក្យខាងដើមនិងពាក្យខាងចុងមិនដឹងគន្លងពាក្យតគ្នាមិនយល់ដល់គន្លងពាក្យតគ្នាបុគ្គលយ៉ាងនេះព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបុគ្គលពាល។
១៥៨] ខ្ញុំដឹងពិតថាបុគ្គលយ៉ាងនេះព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបុគ្គលពាលប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថាបុគ្គលយ៉ាងណាដែលព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបណ្ឌិត។ឆ្លើយថាបុគ្គលដែលដឹងពាក្យខាងដើមនិងពាក្យខាងចុងយល់ដល់ពាក្យខាងដើមនិងពាក្យខាងចុងដឹងគន្លងពាក្យតគ្នាយល់ដល់គន្លងពាក្យតគ្នាបុគ្គលយ៉ាងនេះព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបណ្ឌិត។
១៥៩] ខ្ញុំដឹងពិតថាបុគ្គលយ៉ាងនេះដែលព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបណ្ឌិតប៉ុន្តែខ្ញុំសូមសួររកហេតុដទៃទៀតនឹងអ្នកថាដូចម្តេចដែលព្រះមានព្រះភាគត្រាស់ហៅថាការចោទ។ឆ្លើយថាបុគ្គលចោទដោយសីលវិបត្តិក្តីពុំនោះសោតដោយអាចារវិបត្តិក្តីទិដ្ឋិវិបត្តិក្តីចោទដោយអាជីវវិបត្តិក្តីការចោទដោយ
បិដកលេខ ៤១ ដកស្រងចេញពី កលាមសូត្រ
លុះពួកកាលាមក្សត្រ ក្នុងកេសបុត្តនិគម អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍មួយពួក មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ សំដែងប្រកាស នូវវាទៈគឺ លទ្ធិរបស់ខ្លួនឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់នូវវាទៈរបស់បុគ្គលដទៃ បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ដទៃ មួយពួកទៀត មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ ក៏សំដែងប្រកាស នូវវាទៈរបស់ខ្លួនឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់ នូវវាទៈរបស់បុគ្គលដទៃដែរ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ មានសេចក្ដីងឿងឆ្ងល់សង្ស័យពេកណាស់ ចុះបណ្ដាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនេះ អ្នកណានិយាយពិត អ្នកណានិយាយកុហក។ ម្នាលកាលាមក្យត្រិយ៍ គួរអ្នកទាំងឡាយ ងឿងឆ្ងល់ដែរ គួរសង្ស័យដែរ ព្រោះការងឿងឆ្ងល់ និងការសង្ស័យ កើតឡើងដល់អ្នកទាំងឡាយ ក្នុងទីនេះហើយ។ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ អ្នកប្រាជ្ញតិះដៀល ធម៌ទាំងនេះ បុគ្គល បានសមាទាន ពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ ក្នុងកាលនោះ អ្នកទាំងឡាយ ត្រូវលះបង់ចោលចេញ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ នូវហេតុនោះ ដូចម្ដេច លោភៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន របស់បុរស ដើម្បីជាប្រយោជន៍ ឬ ដើម្បិមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ដើម្បីមិនជាប្រយោជន៍ទេ។
បិដកលេខ៥៦
១២៨] ភ្លៀងរមែងលេចធ្លុះនូវផ្ទះដែលប្រក់មិនល្អយ៉ាងណាមិញរាគៈរមែងចាក់ធ្លុះចិត្តដែលមិនបានអប់រំល្អក៏យ៉ាងនោះដែរ។ភ្លៀងរមែងមិនលេចធ្លុះនូវផ្ទះដែលប្រក់ល្អយ៉ាងណាមិញរាគៈរមែងមិនចាក់ធ្លុះចិត្តដែលបានអប់រំល្អក៏យ៉ាងនោះដែរ។រាធត្ថេរ។
នែកាមយើងបានប្រព្រឹត្តនូវការសម្លាប់អ្នកហើយឥឡូវនេះយើងមិនជាប់បំណុលនឹងអ្នកទេយើងនឹងទៅកាន់ព្រះនិព្វានឥឡូវនេះដែលជាទីទៅហើយមិនសោយសោក។គោតមត្ថេរ។
ជំរាបសួរមិត្តអ្នកអាននិងអ្នកស្ដាប់ទាំងអស់គាថាខាងលើនេះគឺជាការសម្ដែងរបស់ព្រះសម្មាសម្ពុទ្ធដែលមានជម្រៅ ជ្រៅឬសរាក់ទៅតាមអធ្យាស្រ័យរៀងៗខ្លួន។សូមមេត្តាពិចារណាដើម្បីចម្រើននៅបញ្ញា។
ខ្ញុំបាទនឹងធ្វើអត្ថាធិប្បាយនៅអត្ថបទដែលផុសលើកក្រោយ។សូមអរព្រះគុណនិងអរគុណ។

ការពិចារណាជាហេតុឲ្យមានបញ្ហា។
Laisser un commentaire