បរមត្ថពុទ្ធិ ParamathaBuldhi

បរមត្ថធម៌ពិចារណា

១ បើមិនមានការពិចារណាឲ្យបានច្បាស់លាស់ទេ។ប្រាកដណាស់អ្នកនឹងឆ្លងដោយមេរោគអវិជ្ជា ដែលចូលតាទ្វារទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត ផោដ្ឋព្វៈ ចិត្ត។នៅពេលបុគ្គលនោះឆ្កួតអ្នកក៏ឆ្កួតតាមដែរ។

បិដកលេខ១៣

១៥៧] ខ្ញុំដឹងពិតថាបុគ្គលយ៉ាងនេះព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទត្រូវតាមធម៌ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថាបុគ្គលយ៉ាងណាដែលព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបុគ្គលពាល។ឆ្លើយថាបុគ្គលមិនដឹងពាក្យខាងដើមនិងពាក្យខាងចុងមិនយល់ដល់ពាក្យខាងដើមនិងពាក្យខាងចុងមិនដឹងគន្លងពាក្យតគ្នាមិនយល់ដល់គន្លងពាក្យតគ្នាបុគ្គលយ៉ាងនេះព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបុគ្គលពាល។

១៥៨] ខ្ញុំដឹងពិតថាបុគ្គលយ៉ាងនេះព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបុគ្គល​ពាលប៉ុន្តែខ្ញុំសូមសួរ​រកបុគ្គល​ដទៃទៀតនឹងអ្នកថាបុគ្គលយ៉ាងណាដែល​ព្រះមានព្រះភាគត្រាស់ហៅថាអ្នកចោទជាបណ្ឌិត។ឆ្លើយថាបុគ្គលដែល​ដឹងពាក្យ​ខាងដើមនិងពាក្យ​ខាងចុងយល់ដល់ពាក្យខាងដើមនិងពាក្យខាងចុងដឹងគន្លង​ពាក្យ​តគ្នាយល់ដល់គន្លង​ពាក្យតគ្នាបុគ្គល​យ៉ាងនេះព្រះមានព្រះភាគត្រាស់ហៅថាអ្នក​ចោទជាបណ្ឌិត។

បិដកលេខ៤១

លុះពួកកាលាមក្សត្រ ក្នុងកេសបុត្តនិគម អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍មួយពួក មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ សំដែងប្រកាស នូវវាទៈគឺ លទ្ធិរបស់ខ្លួនឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់នូវវាទៈរបស់បុគ្គលដទៃ បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ដទៃ មួយពួកទៀត មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ ក៏សំដែងប្រកាស នូវវាទៈរបស់ខ្លួនឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់ នូវវាទៈរបស់បុគ្គលដទៃដែរ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ មានសេចក្ដីងឿងឆ្ងល់សង្ស័យពេកណាស់ ចុះបណ្ដាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនេះ អ្នកណានិយាយពិត អ្នកណានិយាយកុហក។ ម្នាលកាលាមក្យត្រិយ៍ គួរអ្នកទាំងឡាយ ងឿងឆ្ងល់ដែរ គួរសង្ស័យដែរ ព្រោះការងឿងឆ្ងល់ និងការសង្ស័យ កើតឡើងដល់អ្នកទាំងឡាយ ក្នុងទីនេះហើយ។ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ អ្នកប្រាជ្ញតិះដៀល ធម៌ទាំងនេះ បុគ្គល បានសមាទាន ពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ ក្នុងកាលនោះ អ្នកទាំងឡាយ ត្រូវលះបង់ចោលចេញ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ នូវហេតុនោះ ដូចម្ដេច លោភៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន របស់បុរស ដើម្បីជាប្រយោជន៍ ឬ ដើម្បិមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ដើម្បីមិនជាប្រយោជន៍ទេ។

បិដកលេខ៥២

អ្នកណាគប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗដងគឺមួយលានចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់ឯងបានអ្នកនោះឈ្មោះថាជាមនុស្សខ្ពង់ខ្ពស់ជាងអ្នកដែលឈ្នះក្នុងសង្គ្រាមនោះ។

Laisser un commentaire

About the author

Sophia Bennett is an art historian and freelance writer with a passion for exploring the intersections between nature, symbolism, and artistic expression. With a background in Renaissance and modern art, Sophia enjoys uncovering the hidden meanings behind iconic works and sharing her insights with art lovers of all levels. When she’s not visiting museums or researching the latest trends in contemporary art, you can find her hiking in the countryside, always chasing the next rainbow.