បរមត្ថពុទ្ធិ  PARAMATHABUDDHI

  តើសត្វបុគ្គលដែលសន្មត់ជាមនុស្សការពិតនៅឯណា? ខ្ញុំបាទដកស្រង់អំពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធមកអត្ថាធិប្បាយបន្តិចដោយសង្ខេប។

ដកស្រង់គាថាដែលព្រះសាស្តាទ្រង់ត្រាស់ដឹង។អនិច្ចំ ទុក្ខំ អនត្តា ។។   ។ធម៌ទាំងឡាយមានហេតុនិងបច្ច័យ។ តើមានអ្វីពិតប្រាកដនៅក្នុងលោកនេះ  បើយើងពុំបានពិចារណា នោះយើងឃើញថាមានរបស់របរាប់មិនអស់។

នៅក្នុងបរមត្ថធម៌ មានការយល់ច្រឡំរវាងពាក្យ សច្ចសន្មតិ  បរមត្ថសច្ចៈ។ជនកាលមិនមានការច្រឡំទេតែមិនយល់។ខ្ញុំឲ្យឧទាហរណ៍ មួយជារបស់ពិតគឺបរមត្ថ មួយទៀតជារបស់សន្មត់  ។ នៅពេលដែលយើងឮសំឡេងគេនិយាយគ្នា សំឡេង ជាបរមត្ថ រឿងដែលនិយាយនោះគឺសន្មត់ ។មុនដំបូងខ្ញុំបាទជឿថាពិបាកយល់ដែរ។ ឧទាហរណ៍មួយទៀត តាមអណ្ដាត ។ យើងហូបបាយដឹងរសជាតិឆ្ងាញ់។រសជាតិឆ្ងាញ់គឺបរមត្ថ។ ការធ្វើអត្ថាធិប្បាយនេះមិនទាន់ត្រូវពិតប្រាកដ។តាមពិតបរមត្ថ មិនមានឈ្មោះទេ គឺជាការដឹងនៅអារម្មណ៍តាមទ្វារទាំងប្រាំមួយ(ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត) ពាក្យដែលយើងសន្ទនាទាំងអស់សុទ្ធតែជាពាក្យសន្មត់។

សន្មត់មួយសំដៅទៅបរមត្ថ វត្ថុដែលមានពិត ពាក្យសន្មតមួយទៀតសំដៅទៅវត្ថុដែលមិនមាន។នេះគ្រាន់ជាការរៀបរាប់បន្តិចដើម្បីឲ្យយល់ថាព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ពុំមានអ្វីក្រៅអំពីធម្មជាតិដែលកំពុងប្រាកដពេលនេះឯង ដែលពុំមានអតីតកាលនិងពុំមានអនាគតកាល មានតែបច្ចុប្បន្នកាល។ អតីតកាលកន្លងបាត់ទៅហើយ លែងមានទៀតនៅសល់តែការចងចាំ អនាគតកាលមិនទាន់មកដល់ជាការស្រមៃ។មានតែបច្ចុប្បន្នកាលហើយគ្រប់ដង្ហើមចេញចូលគឺជាការពិតប្រាកដ។ព្រះអង្គសម្ដែងថាសត្វលោកមិនមានទេមានតែ ធម៌ទាំងឡាយមានហេតុនិងបច្ច័យ ។ ខ្ញុំបាទសូមឱ្យអ្នកអានទាំងអស់មេត្តាតាមដានយ៉ាងយកចិត្តទុកដាក់ដែលខ្ញុំបាទនឹងយកគាថាព្រះសម្មាសម្ពុទ្ធដែលជាវិទ្យាសាស្ត្រសុទ្ធសាធ មកធ្វើអត្ថាធិប្បាយគឺធម៌ទាំងឡាយមានហេតុនិងបច្ច័យ។ តើពុំមានសត្វបុគ្គលមែនឬទេ?

អ្វីដែលឲ្យយើងដឹងនៅវត្ថុខាងក្រៅទាំងអស់គឺតាមទ្វារទាំងប្រាំមួយ។បើគ្មានទ្វារទាំង 6 ទេយើងមិនអាចដឹងអ្វីទាំងអស់នោះឡើយ។ ខ្ញុំបាទយកទ្វារតែមួយមកឧទាហរណ៍ បើទ្វារតែមួយមិនមែនយើងជាអ្នកដឹងហើយ។ទ្វារដទៃទៀតក៏មិនមែនយើងដែរ។ តាមចក្ខុទ្វារ ដែលយើងឃើញស្មានតែជាប់គ្នារហូត  តាមការពិតការឃើញនេះកើតរលត់រាប់សែនកោតក្នុងមួយផ្ទាត់ដៃ ឬមួយវិនាទី តើឃើញកើតមកអំពីរអ្វី ចក្ខុបសាទនៅល្អ មានពន្លឺ របស់ដែលត្រូវឃើញនៅខាងមុខ។ខ្ញុំបាទយកតែខណៈចិត្តមួយខណៈមកធ្វើអត្ថាធិប្បាយក្នុងចំណោមខណៈចិត្តមួយសែនកាលដង ។ចក្ខុប្បសាទមិនទាន់ឃើញទេព្រោះមិនទាន់មានវិញ្ញាណ។ នៅពេលរូបធម៌(វណ្ណៈ ពណ៌)ប៉ះផ្ទប់ និងចក្ខុបសាទដែលមានផស្សចេតសិកឲ្យកើតចក្ខុវិញ្ញាណឃើញរូបដែលប៉ះផ្ទុបនោះ។មកដល់ត្រឹមនេះចក្ខុវិញ្ញាណដែលឃើញនោះនរណាជាអ្នកឱ្យឃើញ?តើមានសត្វបុគ្គលអ្នកឃើញឬទេ?នៅពេលដែលឃើញនោះច្បាសជាមានល្អនិងអាក្រក់ ។តើការឃើញល្អនិងអាក្រក់នៅណាជាអ្នកឲ្យឃើញល្អនិងអាក្រក់?ឯភ្នែកដែលឃើញតែពណ៌សុទ្ធ ក្រៅពីនេះភ្នែកមិនអាចឃើញរបស់ដទៃទៀតទេ។ ដូច្នេះហេតុអ្វីក៏ភ្នែកមើលឃើញទាំងពណ៌រូបរាងសណ្ឋានគ្រប់យ៉ាង មកពីអ្វី ? ដូច្នេះមិនមានសត្វមិនមានបុគ្គលជាអ្នកឃើញឡើយ។គឺមានហេតុនិងបច្ច័យឱ្យមានវិញ្ញាណដែលជាអ្នកឃើញ។ឯទ្វារទាំងប្រាំទៀតដូចគ្នាមិនមានសត្វមិនមានបុគ្គលជាអ្នកឮ ដឹងក្លិនដឹងរស់ផោដ្ឋពះ ចិត្តគិត មិនមានយើងទាំងអស់។ ដើម្បីបញ្ជាក់ឲ្យឃើញថាចិត្តគិតមិនមែនយើងុំមិនមានអ្វីគួរឲ្យឆ្ងល់ទេ។ព្រោះថាចិត្តដែលកើតតាមទ្វារទាំងប្រាំគឺជាវិបាកនៃអកុសលឬកុសលមិនមែនជាយើង។បើចិត្តដែលកើតតាមទ្វារទាំង5 មិនមែនជាយើងហើយ ចិត្តដែលគិតក៏មិនមែនយើងដែរ។នេះគ្រាន់តែជាការបកស្រាយដែលស្របតាមវិទ្យាសាស្រ្ត។ពន្លឺព្រះអាទិត្យកើតរលត់រាប់សែនកោតដង ដូច្នេះចក្ខុវិញ្ញាណក៏កើតរលត់រាប់សែនកដងដែរ បើធ្វើអត្ថាធិប្បាយតាមវិទ្យាសាស្រ្ត។សូមអនុមោទនានូវការយល់របស់អស់លោកមិត្តភក្កិទាំងអស់ជាទីគោរព ការធ្វើអត្ថាធិប្បាយនេះគ្រាន់តែបញ្ជាក់ថានេះឯងដែលជារូបមន្តរបស់ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅរូបមន្តផ្សេងៗទៀតជាច្រើន។សំណួរបន្ថែមឲ្យជ្រៅបន្តិច តើហេតុនិងបច្ច័យមកពីហេតុអ្វីដែរ?

🙏🙏🙏☸️☸️☸️🌹❤️

សេចក្តីសង្ខេបជាភាសាខ្មែរ:អត្ថបទនេះនិយាយអំពីគោលធម៌សំខាន់ៗក្នុងព្រះពុទ្ធសាសនា។ ដំបូងឡើយ អត្ថបទលើកឡើងអំពីសច្ចធម៌ ៣ យ៉ាង (អនិច្ចំ, ទុក្ខំ, អនត្តា) និង ច្បាប់នៃហេតុ និង បច្ច័យ។ បន្ទាប់មក អត្ថបទពន្យល់អំពីភាពខុសគ្នារវាង « បរមត្ថសច្ចៈ » (ការពិត) និង « សច្ចសន្មតិ » (អ្វីដែលសន្មត)។ ឧទាហរណ៍ សំឡេង (បរមត្ថ) និង រឿងដែលគេនិយាយ (សន្មតិ)។ អត្ថបទបន្តពន្យល់ថា បរមត្ថ គឺការដឹងនៅអារម្មណ៍តាមទ្វារទាំង ៦ (ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត)។ អតីតកាល និង អនាគតកាល គឺមិនពិតមានតែបច្ចុប្បន្នកាលប៉ុណ្ណោះ។ ចុងក្រោយ អត្ថបទសង្កត់ធ្ងន់ថា គ្មានសត្វបុគ្គលពិតប្រាកដទេ មានតែធម៌ទាំងឡាយមានហេតុ និង បច្ច័យប៉ុណ្ណោះ។សេចក្តីសង្ខេបជាភាសាអង់គ្លេស:

This text discusses core Buddhist principles. Firstly, it mentions the Three Marks of Existence (impermanence, suffering, and non-self) and the law of cause and effect. Then, it explains the difference between « paramattha sacca » (ultimate truth) and « sacca sammuti » (conventional truth). For example, sound (paramattha) and the story being told (sammuti). The text goes on to explain that paramattha is the awareness of sensations through the six senses (eye, ear, nose, tongue, body, mind). The past and the future are unreal, only the present exists. Finally, the text emphasizes that there is no real self, only phenomena arising from causes and conditions.

Ce texte traite des principes fondamentaux du bouddhisme. Tout d’abord, il mentionne les trois marques de l’existence (impermanence, souffrance et non-soi) et la loi de cause à effet. Ensuite, il explique la différence entre « paramattha sacca » (vérité ultime) et « sacca sammuti » (vérité conventionnelle). Par exemple, le son (paramattha) et l’histoire racontée (sammuti). Le texte explique ensuite que paramattha est la conscience des sensations à travers les six sens (œil, oreille, nez, langue, corps, esprit). Le passé et le futur sont irréels, seul le présent existe. Enfin, le texte souligne qu’il n’y a pas de soi réel, seulement des phénomènes découlant de causes et de conditions.